ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីភាព ក្នុង ពិធីដាំដើមឈើអនុស្សាវរីយ៍អបអរសាទរពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ អបអរសាទេបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ ។
ពិធីនេះរៀបចំឡើងនៅផ្លូវខាងក្រោយកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ៕