ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចុះដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋចំនួន២៥ គ្រួសារ និងពិនិត្យដោយផ្ទាល់នូវផលប៉ះពាល នៃការពង្រីកផ្លូវ មួយខ្សែ ក្នុងភូមិចំនួន២ មានភូមិត្រពាំងគគីរ ភូមិត្រពាំងថ្ម ឃុំល្បើក ស្រុកឈូក ខេត្តកំពត ៕