
នៅព្រឹកថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម ម៉ៅ ធនិនអភិបាលខេត្តកំពត បានអនុញ្ញាតិអោយលោក Wayne Lin ប្រធានក្រុមហ៊ុន KENPAX ដែលជាក្រុមហ៊ុនផលិតបរិក្ខាពេទ្យ ដើម្បីបង្ហាញពីការវិនិយោគ និងសាងសង់រោងចក្រ ដែលមានទីតាំងនៅក្នុងស្រុកជុំគិរី ដែលរោងចក្រនេះនិងអាចផ្តល់ការងារចំនួន ៣ ០០០កន្លែង សម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត។
ក្នុងឱកាសនោះ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត បានសំដែងនូវការត្រេកអរ និងស្វាគមន៍ចំពោះការវិនិយោគ និងបង្កើតរោងចក្រផលិតបរិក្ខាពេទ្យក្នុងខេត្តកំពត ព្រោះអាចផ្តល់ការងារជូនកូនក្មួយដែលរស់នៅក្នុងខេត្ត ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះផ្ទាល់៕

