រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅភូមិហុងស៊ុយ ឃុំបន្ទាយមាសខាងលិច

  • 7
  • ដោយ savuth

ព្រឹកថ្ងៃទី៤​ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ភូមិហុងស៊ុយ ឃុំបន្ទាយមាសខាងលិច​ និងពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដែលបានចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិត្រពាំងពោន ភូមិក្រសាំងលើ ភូមិក្រសាំងកម ឃុំបន្ទាយមាសខាងកើត ភូមិទួលក្រសាំង និងភូមិម៉ឹនដាំ ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត ។


យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតបានឱ្យដឹងថា​ ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះមានចំនួន ១ភូមិ ដែលមានក្បាលដី សរុបចំនួន​ ១ ៨២១ក្បាលដី ស្មើនឹង​ ៥៧០គ្រួសារ និងប្រកាសបិទផ្សាយជាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ ចំនួន ៥ភូមិ ដែលមានក្បាលដីសរុបចំនួន ៨ ៩៨២ក្បាលដី ស្មើនឹង ២​ ៩០៩គ្រួសារ៕

អត្ថបទទាក់ទង