នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៩ អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ សហការជាមួយរដ្ឋបាលខេត្ត បានបើកកិច្ចប្រជុំផ្សព្វផ្សាយពីគោលបំណងស្ដីពីការចុះតាមដានត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តកិច្ចការរដ្ឋបាលក្នុងការិយបរិច្ឆេទ ២០១៨ ក្រោមវត្តមានចូលរួមអធិបតីភាព ឯកឧត្ដម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្ដម ជឹង ផល្លា ប្រធានក្រុម ប្រឹក្សាខេត្ត លោកសួស ប្រាថ្នា ប្រធានក្រុម ការងារ នៃអគ្គយកដ្ឋានរដ្ឋបាល ក្រសួង មហាផ្ទៃ និងមានការចូលរួម ជាសមាជីក សមាជិកា ពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក-លោកស្រី សមាជីក ក្រុមប្រឹក្សាខេត្ត ខេត្តគណៈអភិបាលខេត្ត និងមន្ត្រី រាជការចំណុះសាលាខេត្ត។
កិច្ច ប្រជុំនេះបានផ្ដោតលើកិច្ចការមួយចំនួនសំខាន់គឺ៖
-ពិនិត្យ និងវាយតម្លៃ លើការងារគ្រប់គ្រងចាត់ចែងរដ្ឋបាល។
-ពិនិត្យ លើការបំពេញតួនាទី ភារកិច្ច របស់ក្រុមប្រឹក្សា គណៈអភិបាលនិងមន្ត្រី រាជការ ។
-ពិនិត្យ លើការអនុវត្តមុខងារនៃការផ្ដល់សេវារដ្ឋបាល និងសេវាសាធារណៈ នានា
-ពិនិត្យ នុកូលភាពលើសំណុំឯកសារលិខិតស្នាមរដ្ឋបាលនិងលិខិតបទដ្ឋានគតិយុត្តនិងពិនិត្យ លើការងារផ្សេងៗមួយចំនួនទៀត។
មានប្រសាសន៍ក្នុងប្រជុំឯក ឧត្ដម ជាវ តាយ អភិបាល ខេត្ត បានចាត់ទុក កិច្ចប្រជុំ ពេលនេះពិតជាមានសារៈសំខាន់គឺក្នុងគោលដៅពង្រឹងប្រព័ន្ធគ្រប់គ្រង រដ្ឋបាលនៅថ្នាក់ក្រោមជាតិអោយកាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់ស្មារតីនិងការទទួលខុសត្រូវក្នុងការ អនុវត្ត តួនាទី ភារកិច្ច របស់ខ្លួនអោយស្របតាមគោលការណ៍ច្បាប់ លិខិត បទដ្ឋាន គតិយុត្ត និងជាពិសេសជំរុញការចាត់ចែងអនុវត្តមុខងារ នៃការផ្ដល់សេវារដ្ឋបាលនិងសេវាសាធារណៈ ដើម្បីជួយលើកស្ទួយគុណភាព ជីវិតរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រកបដោយគណនេយ្យភាព តម្លាភាព ប្រសិទ្ធ ភាពខ្ពស់ និងបរិយាប័ន។ ឯកឧត្ដម អភិបាល ខេត្ត ក៏បានស្នើដល់ឯកឧត្តម លោកជំទាវ លោក-លោកស្រី សមាជីក សមាជិកា ក្រុមប្រឹក្សា គណៈអភិបាលនិងមន្ត្រីរាជការចំណុះសាលាខេត្តនៅពេលនេះ សូមចូលរួមកិច្ចសហការ សម្របសម្រួល ជាមួយក្រុមការងារដើម្បីអោយការងារនេះបានសម្រេចឆាប់រហ័សនិងទទួលបានលទ្ធផលល្អប្រសើរ៕