រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបាន៩ខែ ផែនការអនុវត្តបន្តត្រីមាសទី៤ ឆ្នាំ២០២០ ឆ្លងផែនការអនុវត្តឆ្នាំ២០២១ និងបូកសរុបថវិកា ៨ឧសភា ឆ្នាំ២០២០ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត

  • 857
  • ដោយ savuth
សាខា​កាកបាទក្រហមកម្ពុជាខេត្តកំពត ៖ នារសៀលថ្ងៃចន្ទ ០៣កើត​ ខែកត្តិក ឆ្នាំជូត​ ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៩​ ខែ តុលា ឆ្នាំ ២០២០ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបាន៩ខែ ផែនការអនុវត្តបន្តត្រីមាសទី៤ ឆ្នាំ២០២០ ឆ្លងផែនការអនុវត្តឆ្នាំ២០២១ និងបូកសរុបថវិកា ៨ឧសភា ឆ្នាំ២០២០ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខា​ មានវត្តមានចូលរួមក្នុងកិច្ចប្រជុំនាឱកាសនោះរួមមានៈ ឯកឧត្តម លោកជំទាវ លោក​ លោកស្រី​ អនុប្រធានគណៈកម្មាធិការសាខា និងលោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា ព្រមទាំងលោក លោកស្រី ប្រធានកិត្តិយស លោក លោកស្រីប្រធានគណៈកម្មាធិការ អនុសាខាក្រុង ស្រុកទាំង៨ មន្ត្រីប្រតិបត្តិសាខា​​ សរុបប្រមាណ ៣៦នាក់ ស្រី៩នាក់ នៅសាលប្រជុំទុរេនខេត្តកំពត។
របៀបវារៈនៃកិច្ចប្រជុំរួមមានៈ
១/ឆ្លងកំណត់ហេតុកិច្ចប្រជុំប្រចាំឆមាសទី១ ។
២/ពិនិត្យឆ្លងសេចក្តីព្រាងរបាយការណ៍៩ខែឆ្នាំ២០២០ និងលើកទិសដៅផែនការអនុវត្តបន្តប្រចាំត្រីមាសទី៤ និងឆ្លងផែនការឆ្នាំ២០២១។
៣/បូកសរុបថវិកា ៨ ឧសភា ឆ្នាំ២០២០។
នាឱកាសនោះ ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គប្រជុំទាំងមូលប្រកបដោយក្តីនឹករលឹក​ ។ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានកោតសរសើរ និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាក្រុង ស្រុក ព្រមទាំងក្រុមប្រតិបត្តិសាខា កន្លងមកដែល បានធ្វើការឆ្លើយតបដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលា ហើយខិតខំអនុវត្តន៍សកម្មភាពមនុស្សធម៌ឲ្យបានកាន់តែច្រើនជាងមុន៕

អត្ថបទទាក់ទង