រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និងសហការី បានទទួលអំណោយសប្បុរសធម៌ពីលោកស្រី រិន វ៉ាន់ ម្ចាស់ផ្ទះសំណាក់ និងអាហារដ្ឋានភ្នំខៀវខេត្តកំពត

  • 710
  • ដោយ savuth
នៅថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី​២០ ខែ​ តុលា ឆ្នាំ​ ២០២០ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និងសហការី បានទទួលអំណោយសប្បុរសធម៌ពីលោកស្រី រិន វ៉ាន់ ម្ចាស់ផ្ទះសំណាក់ និងអាហារដ្ឋានភ្នំខៀវខេត្តកំពត ដើម្បីតម្កល់ត្រៀម បម្រុងទុកសម្រាប់ការឆ្លើយតបជួយដល់ប្រជាពលរដ្ឋប្រឈមនឹងការរងគ្រោះខ្វះខាត និងប្រជាពលរដ្ឋរងគ្រោះដោយឧប្បត្ដិហេតុផ្សេងៗនៅក្នុងមូលដ្ឋាននៃខេត្តកំពត។
ក្នុងឱកាសនោះឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងការកោតសរសើរដល់លោកស្រី រិន វ៉ាន់ ម្ចាស់ផ្ទះសំណាក់ និងអាហារដ្ឋានភ្នំខៀវខេត្តកំពត ដែលបានចូលរួមចំណែកជាកម្លាំងលើកកម្ពស់ឆ្លើយតប ការគាំទ្រ ជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ។
ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពតនឹងសន្យាចាត់ចែងប្រើប្រាស់នូវអំណោយមនុស្សធម៌ទាំងនេះជួយឲ្យចំគោលដៅដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម ។
អំណោយដែលសប្បុរសជនបាន
ឧបត្ថម្ភ ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតនាឱកាសនោះ រួមមានអង្ករចំនួន១តោន ទឹកសុទ្ធចំនួន៥០កេះ និងថវិកាចំនួន២ លានរៀល ។

អត្ថបទទាក់ទង