រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

កិច្ចប្រជុំពិនិត្យពិភាក្សាលទ្ធផល នៃការចុះធ្វើអត្តសញ្ញាណកម្មក្បាលដីឡើងវិញនៅលើទីតាំង ដីវាយកូនហ្គោលរបស់ក្រុមហ៊ុនសុខាអូតែល

  • 976
  • ដោយ savuth

ព្រឹកថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត​ ទោស័ក​ ព.ស​ ២៥៦៤​ ត្រូវនឹងថ្ងៃទី២៨ ខែតុលា​ ឆ្នាំ២០២០​ នៅសាលាខេត្តកំពត មានកិច្ចប្រជុំពិនិត្យពិភាក្សាលទ្ធផល នៃការចុះធ្វើអត្តសញ្ញាណកម្មក្បាលដីឡើងវិញនៅលើទីតាំង ដីវាយកូនហ្គោលរបស់ក្រុមហ៊ុនសុខាអូតែល ស្ថិតនៅ ភូមិគីឡូ១២ និងភូមិព្រែកចេក ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម នេត ភត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និង ឯកឧត្តម​ ជាវ​ តាយ​ អភិបាលនៃគណ:អភិបាលខេត្ត​កំពត។
កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី​ គណ:អភិបាលខេត្ត​ ប្រតិភូក្រសួងរៀបចំដែនដីនគរូបនីយកម្ម​ និងសំណង់​ លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកអភិបាលស្រុកទឹកឈូ​ និងតំណាងក្រុមហ៊ុនសុខាអូតែលសរុប​ ២៤នាក់។
ឯកឧត្តម​អភិបាលខេត្ត​ បានមានប្រសាសន៍ថា​ កន្លងមករដ្ឋបាលខេត្តបានធ្វេីកិច្ចការនេះ ក៏ដូចជាបានប្រជុំ បានមួយចំនួនហេីយ​។ កិច្ចប្រជុំលើកនេះគឺ ពិនិត្យលើរបាយការណ៍កាន់តែលម្អិត ដើម្បីឈានទៅសម្រេចបានតាមការណែនាំរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម​ និងសំណង់។

អត្ថបទទាក់ទង