នៅរសៀល.ថ្ងៃអង្គារ ២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំគម្រោងខេត្ត ដើម្បីពិនិត្យ និងអនុម័តគម្រោងខេត្តឆ្នាំ២០២០ ចំនួន០៣ គម្រោង ដោយមានសមាសភាពអញ្ជើញចូលរួម៖ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត នាយករដ្ឋបាលសាលាខេត្ត ទីចាត់ការ អង្គភាពពាក់ព័ន្ធចំណុះសាលាខេត្ត និងមន្ត្រីជំនាញ។
គម្រោងទាំង ០៣នេះ ត្រូវបានដាក់ជូនអង្គប្រជុំពិនិត្យ និងពិភាក្សារួមគ្នារួចមក ដោយអនុម័តយល់ព្រមពីប្រធាន និងសមាជិកគណៈកម្មការ ដោយការលើកដៃយល់ព្រម។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ជាវ តាយ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិកគណៈកម្មការ ដែលបានខិតខំបំពេញការងារសម្រេចបានលទ្ធផលល្អប្រសើរ។