រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញ លើកទី១៨ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

  • 717
  • ដោយ savuth


ព្រឹក.ថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបីប្រភេទ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត ចូលរួម កិច្ចប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត។

-កិច្ចប្រជុំនាព្រឹកនេះប្រព្រឹត្តទៅតាមរបៀបវារៈដូចខាងក្រោម៖
១-ពិនិត្យ និងអនុម័ត លើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខេត្ត។
២-ពិនិត្យ និងអនុម័ត លើរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ។
៣-ពិនិត្យ និងអនុម័ត លើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការសាលាខេត្ត ចាប់ពីខែមីនា ដល់ខែកញ្ញា ឆ្នាំ២០២០។
៤-ពិនិត្យ និងអនុម័ត លើរបាយការណ៍លទ្ធផលសម្រេចបានក្នុងការឆ្លើយតបនឹងបញ្ហា សំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ឆ្នាំ២០១៩។
៥-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងឯកសារវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២០។

អត្ថបទទាក់ទង