រសៀលថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាខេត្តកំពត មានរៀបចំកិច្ចប្រជុំគណៈនាយកដើម្បីពិភាក្សារៀបចំវេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តឆ្នាំ២០២០ ដឹកនាំដោយ លោក វ៉ិត វឌ្ឍនា នាយករដ្ឋបាលសាលាខេត្តកំពត។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពីលោក លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត។