រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជឹង ផល្លា និងឯកឧត្តម ជាវ តាយ ចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅស្រុកជុំគីរី ខេត្តកំពត

  • 697
  • ដោយ savuth


រសៀល.ថ្ងៃពុធ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត ចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅស្រុកជុំគីរី ខេត្តកំពត។

អញ្ជើញចូលរួមក្នុងវេទិកា៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត លោកនាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត ក្រុមប្រឹក្សាក្រុង គណ:អភិបាលក្រុង មន្ត្រីរដ្ឋបាលក្រុង និងប្រជាពលរដ្ឋ សរុបចំនួនប្រមាណ ៣៩១នាក់។

វេទិកានេះមានគោលបំណង ៖
បង្កើតបាននូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យតាមរយះ
-ផ្តល់ព័ត៌មានអំពីសមិទ្ធិផលរបស់រដ្ឋបាលខេត្ត ដែលសម្រេចបានក្នុងឆ្នាំ២០២០ និងផែនការសកម្មភាពជាអាទិភាពបន្ត
-រាយការណ៍អំពីលទ្ធផល ដែលរដ្ឋបាលខេត្ត បានអនុវត្តឆ្លើយតបនឹងបញ្ហា សំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០១៩
-ពិភាក្សា រិះរកដំណោះស្រាយរួមគ្នាលើប្រធានបទជាក់លាក់ ដែលជាបញ្ហាប្រឈមមិនទាន់បានដោះស្រាយ នៅតាមមូលដ្ឋាន ។

តាមរយៈអង្គការវេទិកានាថ្ងៃនេះ បានពិនិត្យឃើញថាមានការចូលរួមមតិយោបល់របស់បងប្អូនប្រជាពលរដ្ឋបានយ៉ាងផុលផុស បង្ហាញពីស្មារតីចូលរួម និងទទួលខុសត្រូវក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់យើងទាំងអស់គ្នា។ ជាក់ស្តែង ជាលទ្ធផលនៅឆ្នាំ២០១៩ សំណូមពរសរុបមានចំនួន ១៥៥ករណី

  • ដោះស្រាយរួច ១៣៣ករណី
  • កំពុងដោះស្រាយ ១៧ករណី
  • មិនទាន់ដោះស្រាយ ០៥ករណី
    សូមញ្ជាក់ថា៖ លទ្ធផលនៃការឆ្លើយតបដោះស្រាយក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០១៩ ស្រុកជុំគីរី មាន ២៥សំណូមពរ រដ្ឋបាលខេត្តបាន: ដោះស្រាយរួច ២៤ករណី កំពុងដោះស្រាយ ០០
    ករណី និងមិនទាន់ដោះស្រាយ ០១ករណី។

ពាក់ព័ន្ធនឹងការលើកឡើងនៅឆ្នាំ២០២០នេះ វេទិកាក្នុងស្រុកជុំគីរី ជាសំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងអង្គវេទិកា ចំនួន២៨បញ្ហា ភាគច្រើនពាក់ព័ន្ធការកសាងផ្លូវលំ អណ្តូងទឹក ប័ណ្ណក្រីក្រ ខ្វះទីជំរក ទំនាស់ដីធ្លី ការទន្រ្ទានព្រៃឈើ ជាលទ្ធផល ឯកឧត្តម អភិបាលខេត្ត បានដោះស្រាយភ្លាមៗនូវបញ្ហាកសាងផ្លូវដោយដាក់លូ៣០កង់គិតជាទឹកប្រាក់ ១លាន៥ម៉ឺនរៀល សង់ផ្ទះ និងឧបត្តម្ភស្បៀងអាហារជូនគ្រួសារក្រីក្រ ហើយបញ្ហាសេសសល់ ឯកឧត្តម យកមកប្រជុំពិនិត្យ ពិភាក្សា ដោះស្រាយតាមយន្តការផ្សេងៗ ធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការសំណូមពរប្រជាពលរដ្ឋជាក់ស្តែង៕

អត្ថបទទាក់ទង