រសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ហាស់ សូបិន អភិបាលរងខេត្តកំពត បានចូលរួមក្នុងពិធីបុណ្យសព លោក កាន់ ណី មេភូមិចំការមន ឃុំតាកែន ស្រុកឈូក ដែលទទួលមរណភាពកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយរោគាពាធ។
ក្នុងឱកាសដ៏ក្រៀមក្រំនោះ លោក ហាស់ សូបិន ក៏បានសំដែងនូវការសោកស្តាយ និងចូលរួមមរណទុក្ខ ព្រមទាំងនាំយកនូវបច្ច័យចំនួនមួយលានរៀល របស់ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ចូលបុណ្យជាមួយក្រុមគ្រួសារនៃសព និងបានឧទ្ទិសកុសលសូមវិញ្ញាណក្ខន្ធលោក កាន់ ណី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។