រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

អភិបាលខេត្តកំពត ចុះពិនិត្យការអនុវត្តគម្រោងអាងប្រមូលទឹកភ្លៀង ស្តារប្រព័ន្ធលូបង្ហូរទឹកកខ្វក់ អាងចម្រោះទឹកស្អុយ និងទីលានចាក់សំរាម របស់គម្រោងធនាគារអភិវឌ្ឍន៍អាស៊ី ADB

  • 623
  • ដោយ savuth

នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ ចុះពិនិត្យការអនុវត្តគម្រោងអាងប្រមូលទឹកភ្លៀង ស្តារប្រព័ន្ធលូបង្ហូរទឹកកខ្វក់ អាងចម្រោះទឹកស្អុយ និងទីលានចាក់សំរាម របស់គម្រោងធនាគារអភិវឌ្ឍន៍អាស៊ី ADB នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងនៃមហាអនុតំបន់មេគង្គទី២ ជាមួយប្រធានគម្រោង ក្រុមហ៊ុនទីប្រឹក្សា និងក្រុមហ៊ុនសាងសង់ ដែលជាជំនួយធនាគារអភិវឌ្ឍន៍អាស៊ី ADB។

ក្នុងឱកាសចុះពិនិត្យការអនុវត្តគម្រោងនេះ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់មន្ទីរជំនាញ និងធនាគារអភិបឌ្ឍន៍អាស៊ី ADB សហការគ្នាដោះស្រាយឲ្យបានចប់សព្វគ្រប់ នូវការងារណាដែលសេសសល់ ដើម្បីពន្លឿនដោះស្រាយបញ្ហាទឹកកខ្វក់ សំរាម បរិស្ថាន និងស្តារប្រព័ន្ធលូរំដោះទឹកភ្លៀងនៅរដូវវស្សា។ ថ្នាក់ដឹកនាំខេត្ត និងជំនាញពាក់ព័ន្ធ បានយកចិត្តទុកដាក់គិតគូរចំពោះគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថាន នៅក្រុងកំពត៕

អត្ថបទទាក់ទង