នៅព្រឹក.ថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំជម្រុញពន្លឿនលើការកសាងហេដ្ឋារចនាសម្ព័ន្ធ និងស្តារប្រឡាយរំដោះ និងបញ្ចៀសទឹកភ្លៀងចេញពីក្រុងកំពត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត មន្ទីរជំនាញពាក់ព័ន្ធ អភិបាលក្រុងកំពត អភិបាលស្រុកទឹកឈូ និងនាយកទីចាត់ចំណុះសាលាខេត្ត។
ថ្លែងក្នុងកិច្ចប្រជុំនាព្រឹកនេះ ឯកឧត្តម ជាវ តាយ មានប្រសាសន៍ថា ការកសាងហេដ្ខារចនាសម្ព័ន្ធ និងការស្តារប្រឡាយមេ នៅមានលក្ខណះយឺតយ៉ាវ មិនទាន់ឆ្លើយតបនឹងការអភិវឌ្ឍន៍របស់ខេត្ត ដូចនេះមន្ទីរជំនាញត្រូវចូលរួមដោះស្រាយបញ្ហាប្រឈមនានា ដើម្បីបម្រើឲ្យការងាររំដោះទឹកចេញពីក្រុងកំពតទាន់ពេលវេលា និងជៀសវាងមានជំនន់ទឹកភ្លៀងនៅរដូវវស្សា៕