រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួលទំនាស់ប្រជាពលរដ្ឋ នៅភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត

  • 889
  • ដោយ savuth

ព្រឹក ថ្ងៃចន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃ២១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួលទំនាស់រវាងឈ្មោះ សុខ ងីម, អោ គីម និងឈ្មោះ ឈុយ សាង ស្ថិតនៅភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ដោយមានការចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោកប្រធានមន្ទីរ ដ.ន.ស. អភិបាលស្រុកទឹកឈូ មេឃុំម៉ាក់ប្រាង្គ មេភូមិ និងភាគីពាក់ព័ន្ធ។

ក្រោយពីស្តាប់ការបំភ្លឺរបស់ភាគីពាក់ព័ន្ធ និងប្រកាន់ភ្ជាប់នូវយុទ្ធសាស្ត្រឈ្នះឈ្នះ របស់ ឯកឧត្តមអភិបាលខេត្ត ក្នុងការដោះស្រាយទំនាស់ ភាគីទាំង២ បានឯកភាពព្រមព្រៀងបែងចែកដីទំនាស់ជា២ចំណែក ក្នុងនោះ
-លោកស្រី ឈុយ សាង ព្រមទទួលយក ៦០%
-លោកស្រី សុខ ងីម ព្រមទទួលយក ៤០%
ចំពោះការវាស់វែងដីជាក់ស្តែងនឹងរៀបចំពេលខាងមុខ។

អត្ថបទទាក់ទង