ពិធីក្រុងពាលី ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារស្នាក់នៅយោធា នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពត
ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការយោធភូមិភាគទី៣ ចូលរួមក្នុងពិធីក្រុងពាលី ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារស្នាក់នៅយោធា នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពត នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពី មេបញ្ជាការ នាយទាហាន ពលទាហាន និងសហការី។
អាគារស្នាក់នៅនេះជាសមិទ្ធផលថ្មីមួយទៀត ដែលនៅក្នុងចំណោមសមិទ្ធិផលជាច្រើន សំរាប់តំបន់ប្រតិបត្តិការសឹករងកំពត ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក៕