រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តមអភិបាលខេត្តកំពតអញ្ជើញពិនិត្យទីតាំងពង្រីកនិងកែលំអសួនច្បារតាមបណ្ដោយមាត់ព្រែកកំពត

  • 787
  • ដោយ savuth


រសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែធ្នូឆ្នាំ ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត អមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត បានអញ្ជើញចុះពិនិត្យទីតាំង មាត់ព្រែកខាងជើងស្ពានចាស់ ដើម្បីពិនិត្យលទ្ធភាព ពង្រីកនិងកែលម្អសួនច្បារឲ្យធំទូលាយ ដើម្បីកែលម្អសោភ័ណភាពទីក្រុងកំពត ដែលជាទីក្រុងទេសចរណ៍ទទួលបានពានរង្វាន់រំដួល៣ទង និងជាទីក្រុងស្អាតនៅអាស៊ាន កាន់តែស្រស់ស្អាត។

ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្តបានណែនាំដល់លោកប្រធានមន្ទីរដែនដីនគររូបនីយកម្មនិងសំណង់ សិក្សាគំនូសប្លង់បច្ចេកទេសឲ្យបានឆាប់រហ័ស និងស្នើសុំយោបល់អ្នកពាក់ព័ន្ធ ដើម្បីធ្វើឲ្យការសាងសង់បានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ធានាបាននូវគុណភាព និងទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកំសាន្តខេត្តកំពតឲ្យបានច្រើនថែមទៀត ៕

អត្ថបទទាក់ទង