រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្ដម​ ជាវ​ តាយ​ ដឹកនាំកិច្ចប្រជុំឆ្លងគណ:កម្មាធិការរៀបចំដែនដី​ នគរូបនីកម្ម​ ដេីម្បីពិនិត្យប្លង់សុរិយោដី​ នៃការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ​ ដេីម្បីកំណត់ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវទឹក​ ក្នុងសង្កាត់ត្រើយកោះ ក្រុងកំពត​ ខេត្តកំពត

  • 710
  • ដោយ savuth

ព្រឹក ថ្ងៃពុធ ១រោច ខែបុស្ស ឆ្នាំ​ជូត​ ទោស័ក​ ព.ស​ ២៥៦៤​ ត្រូវនឹងថ្ងៃទី​ ៣០ ខែធ្នូ ឆ្នាំ​២០២០​ ឯកឧត្ដម​ ជាវ​ តាយ​ អភិបាលនៃគណ:អភិបាលខេត្តកំពត​ បានដឹកនាំកិច្ចប្រជុំឆ្លងគណ:កម្មាធិការរៀបចំដែនដី​ នគរូបនីកម្ម​ ដេីម្បីពិនិត្យប្លង់សុរិយោដី​ នៃការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ​ ដេីម្បីកំណត់ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវទឹក​ ក្នុងសង្កាត់ត្រើយកោះ ក្រុងកំពត​ ខេត្តកំពត។

សមាសភាពអញ្ជេីញចូលរួម៖ ឯកឧត្ដម​ អភិបាល​រងខេត្ត​ មន្ទីរជំនាញពាក់ព័ន្ធ លោកអភិបាលក្រុង​ ទីចាត់ការអន្តរវិស័យ​ លោកចៅសង្កាត់ត្រើយកោះ និងមន្ត្រីសុរិយោដី សរុប ២៥នាក់។

ក្រោយពីស្តាប់បទបង្ហាញ​ និងរបាយការណ៍របស់មន្រ្តីជំនាញសុរិយោដី និងមតិចូលរួមរបស់មន្ទីរពាក់ព័ន្ធរួចមក​ ឯកឧត្តម​ ជាវ​ តាយ​ មានប្រសាសន៌ថា គណ:កម្មាធិការរៀបចំដែនដី​ នគរូបនីកម្ម​ត្រូវយកចិត្តទុកដាក់រៀបចំប្លង់សុរិយោដី​ នៃការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ​ឲ្យគ្រប់ជ្រុងជ្រោយ នូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទឹក ឲ្យស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕

អត្ថបទទាក់ទង