ថ្ងៃចន្ទ ១៣ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណ:កម្មការគ្រប់គ្រងការធ្វេីអាជីវកម្មរ៉ែគ្រប់ប្រភេទ នៅខេត្តកំពត ដោយមានការអញ្ជេីញចូលរួមពី ឯកឧត្ដមអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកអភិបាលក្រុង ស្រុក សរុប ២៥នាក់។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្ដម ជាវ តាយ បានណែនាំដល់អជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសមន្ទីរជំនាញត្រូវសហការគ្នាអោយបានល្អ ក្នុងការគ្រប់គ្រង និងប្រមូលចំណូល សួយសារពីការធ្វេីអាជីវកម្មរ៉ែគ្រប់ប្រភេទ ដេីម្បីប្រមូលថវិកាចូលរដ្ឋ ។