រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

សិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងប្រកាសស្តីពីការដាក់អោយអនុវត្តគោលការណ៍ណែនាំស្តីពីកិច្ចបញ្ជិកាគណនេយ្យនៃទ្រព្យសកម្មរយៈពេលវែង

  • 859
  • ដោយ savuth

នៅរសៀលថ្ងៃចន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែមករា ឆ្នាំ២០២១ លោក ហាស់ សូបិន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តបានដឹកនាំក្រុមការងារជំនាញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងប្រកាសស្តីពីការដាក់អោយអនុវត្តគោលការណ៍ណែនាំស្តីពីកិច្ចបញ្ជិកាគណនេយ្យនៃទ្រព្យសកម្មរយៈពេលវែង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ តាមកម្មវិធី ZOOM ពីរាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអគ្គនាយកដ្ឋានរតនាគារជាតិ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងរតនាគារខេត្ត ទាំង២៥រាជធានី ខេត្ត៕

អត្ថបទទាក់ទង