ព្រឹកថ្ងៃចន្ទ ១១កេីត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត បានដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំង ត្រៀមទុកសំរាប់ដាក់អ្នកធ្វេីចត្តាឡីស័ក នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ដែលមានទីតាំងនៅក្នុងបរិវេណអតីតមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ស្ថិតនៅសង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម ជាវ តាយ ស្នេីសុំក្រុមការងារពាក់ព័ន្ធទាំងអស់ពន្លឿនក្នុងការរៀបចំសាងសង់ ទៅតាមស្តង់ដាបច្ចេកទេស មានទឹក ភ្លេីងគ្រប់គ្រាន់ ជាពិសេសត្រូវរៀបចំឲ្យមានអនាម័យ បរិស្ថានល្អ ផងដែរ។