រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម​ ជាវ​ តាយ​ អភិបាលខេត្តកំពត ជួបជាមួយតំណាងប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុន​ សូ​ ងួន

  • 483
  • ដោយ savuth

រសៀលថ្ងៃសុក្រ​ ១៥កេីត​ ខែផល្គុន​ ឆ្នាំជូត​ ទោស័ក​ ព.ស​ ២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​ ២៦​ ខែ​ កុម្ភៈ​ ឆ្នាំ២០២១​ ឯកឧត្តម​ ជាវ​ តាយ​ អភិបាលនៃគណ:អភិបាលខេត្តកំពត​ បានជួបជាមួយតំណាងប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុន​ សូ​ ងួន​ ដែលស្ថិតនៅ​ ភូមិព្រៃពាយ​ ឃុំត្រពាំងភ្លាំង​ ស្រុកឈូក​ ខេត្តកំពត​ ដែលពួកគាត់មកពេលនេះដេីម្បីយកឯកសារពាក់ព័ន្ធ​ មកដាក់ជូនរដ្ឋបាលខេត្ត​ ដេីម្បីធ្វេីការផ្ទៀងផ្ទាត់។

បន្ទាប់ពីបានទទួលឯកសារ​ និងស្តាប់ការលេីកឡេីង​នូវបញ្ហា និងសំណូមពររបស់តំណាងប្រជាពលរដ្ឋរួចមក​ ឯកឧត្ដម​ ជាវ​ តាយ​ ទទួលយកសំណូមពរទាំងអស់ដែលបានលេីកឡេីងនេះយកទៅពិនិត្យឡេីងវិញ​ ដេីម្បីធ្វេីការផ្ទៀងផ្ទាត់ដោះស្រាយជូន។ ឯកឧត្តមអភិបាលខេត្ត​បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានទំនុកចិត្តលេីរដ្ឋបាលខេត្ត​ ក្នុងការដោះស្រាយ​ រាល់បញ្ហា​ និងក្តីកង្វល់ជូនបងប្អូន​ ដោយមិនលំអៀង​ និងមានតម្លាភាពជានិច្ច។

អត្ថបទទាក់ទង