ព្រឹក.ថ្ងៃពុធ ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត រួមជាមួយ ឯកឧត្តមអភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត និងទីចាត់ការចំណុះសាលាខេត្ត បានអញ្ជើញទទួលអំណោយ ចំនួន២៥,០០០ម៉ាស់ ពី ក្រុមហ៊ុនខ្មែរភូលវែលហ៊្វែរឡូតធើរី ខូ.,អិលធីឌី (KPW Lottery) ដែល ជូនដល់រដ្ឋបាលខេត្ត សម្រាប់យុទ្ធនាការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តកំពត។
នាឱកាសនោះ ឯកឧត្តម អភិបាលខេត្តសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់អំណោយសប្បុរសធម៌ ដែលបានជួយឧបត្ថម្ភដល់រដ្ឋបាលខេត្តនាពេលនេះ៕