រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្ដម​ ជាវ​ តាយ​ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំអនុគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ​ ១៩​ ក្នុងក្របខណ្ឌទូទាំងខេត្ត

  • 555
  • ដោយ savuth

រសៀលថ្ងៃព្រហស្បតិ៍​ ១២កេីត​ ខែចេត្រ​ ឆ្នាំជូត​ ទោស័ក​ ព.ស​ ២៥៦៤​ ត្រូវនឹងថ្ងៃទី​ ២៥​ ខែ​ មីនា​ ឆ្នាំ​២០២១​ ឯកឧត្ដម​ ជាវ​ តាយ​ អភិបាលនៃគណ:អភិបាលខេត្តកំពត​ បានដឹកនាំកិច្ចប្រជុំអនុគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ​ ១៩​ ក្នុងក្របខណ្ឌទូទាំងខេត្ត​ ដែលមានការអញ្ជេីញចូលរួមពី​ លោកជំទាវ​អភិបាលរងខេត្ត​ មន្ទីរអង្គភាព​ ពាក់ព័ន្ធ​ អង្គភាពចំណុះសាលាខេត្ត​ និងកងកំលាំងទាំង៣​ប្រភេទ​ សរុបចំនួន​ ៣០នាក់។

តាមរបាយ​ការណ៍របស់លោកប្រធានមន្ទីរសុខាភិបាលខេត្តកំពតបានឲ្យដឹងថា:​ ការចាក់វ៉ាក់សាំងកូវីដ១៩​ លេីកទី១​ សម្រាប់ខេត្តកំពត​ គិតត្រឹមថ្ងៃទី​ ២៤​ ខែមីនា​ ឆ្នាំ​២០២១នេះ​ ចាក់បាន​ចំនួន ៣២៨៧នាក់ស្រី​ ៩៥៩នាក់​ និងកំពុងត្រៀមទទួលវ៉ាក់សាំងលេីកទី២​ នៅប៉ុន្មានថ្ងៃខាងមុខនេះ។

មានប្រសាសន៍នៅក្នុងអង្គប្រជុំ​ ឯកឧត្ដម​ ជាវ​ តាយ​ ណែនាំដល់មន្ទីរអង្គភាពពាក់ព័ន្ធ​ ជាពិសេសមន្ទីរមុខងារសាធារណ:​ និងមន្ទីរសុខាភិបាលត្រូវសហការណ៍គ្នាប្រមូលស្ថិតិមន្រ្តីរាជការ​ កងកំលាំងទាំង៣​ លោកគ្រូអ្នកគ្រូ​ និងអតីតយុទ្ធជនដែលចូលនិវត្ត ត្រៀមស្ថិតិទាំងនេះដេីម្បីអនុវត្ត​ នៅពេលវ៉ាក់សាំងកូវីដ​ លេីកទី២មកដល់។​ ឯកឧត្ដម​អភិបាល​ខេត្ត​ បានផ្សព្វផ្សាយដល់អង្គប្រជុំ​ ត្រូវបន្តអនុវត្ត​ ៣កុំ​ ៣ការពារ​ ដេីម្បីរួមគ្នាទប់ស្កាត់នូវការរីករាលដាលនៃជម្ងឺកូវីដ១៩។

អត្ថបទទាក់ទង