ព្រឹក ថ្ងៃអង្គារ ២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំង៣ ប្រធានមន្ទីរសុខាភិបាលខេត្ត អភិបាលក្រុងស្រុក និងអង្គភាពចំណុះសាលាខេត្ត ចូលរួមកិច្ចប្រជុំនៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្តីពីការពិភាក្សារៀបចំគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ករណីមានការឆ្លងរាតត្បាតទ្រង់ទ្រាយធំក្នុងសហគមន៍ ក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។
សូមជម្រាបថាកិច្ចប្រជុំនេះរៀបចំឡើងក្នុងក្របខណ្ឌទូទាំងប្រទេស ហើយរដ្ឋបាលរាជធានី ខេត្ត ចូលរួមតាមរយៈវីដេអូបញ្ជូនរូបភាព(Zoom Meeting)។