រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្ដម​ ជាវ​ តាយ​ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត អញ្ជើញផ្តល់ប័ណ្ណសរសើរ និងថវិកា ដល់រដ្ឋបាលក្រុង ស្រុក ដែលរដ្ឋបាលឃុំសង្កាត់ និងប៉ុស្តិ៍នគរបាល មានស្នាដៃល្អ ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព

  • 614
  • ដោយ savuth

រសៀល.ថ្ងៃអង្គារ ២រោច ខែចេត្រ​ ឆ្នាំជូត​ ទោស័ក​ ព.ស​ ២៥៦៤​ ត្រូវនឹងថ្ងៃទី​ ៣០ ខែ​ មីនា​ ឆ្នាំ​២០២១​ ឯកឧត្ដម​ ជាវ​ តាយ​ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត អញ្ជើញផ្តល់ប័ណ្ណសរសើរ និងថវិកា ដល់រដ្ឋបាលក្រុង ស្រុក ដែលរដ្ឋបាលឃុំសង្កាត់ និងប៉ុស្តិ៍នគរបាល មានស្នាដៃល្អ ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។ ពិធីនេះប្រារព្ធធ្វើនៅសាលាខេត្តកំពត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំងបី លោក​ លោកស្រីអភិបាលក្រុង​ ស្រុកទាំង៨​។

នៅក្នុងពិធីប្រគល់ប័ណ្ណសរសើរ និងថវិកានេះ ឯកឧត្តម ជាវ តាយ បានថ្លែងអំណរគុណចំពោះសមត្ថកិច្ចក្នុងមូលដ្ឋានទាំងអស់បានសហការល្អជាមួយអាជ្ញាធរភូមិ-ឃុំ បានរួមគ្នាចូលរួមថែរក្សានូវសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់ ការបង្ការ និងទប់ស្កាត់បានទាន់ពេលវេលា រាល់បទល្មើសនានា ជាពិសេសការងារពាក់ព័ន្ធទៅនឹងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។

សូមជម្រាបថាខេត្តកំពត មាន៩៣ឃុំ សង្កាត់ ក្នុងនោះ
-ជ័យលាភីលេខ១ ចំនួន ៨៤ឃុំ សង្កាត់ ក្នុងនោះ១ឃុំសង្កាត់ ទទួលបានប័ណ្ណសរសើរ និងថវិកា១លានរៀល (រួមគ្នាទាំងរដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាល)
-ជ័យលាភីលេខ២ ចំនួន ៩ឃុំសង្កាត់ ក្នុងនោះ១ឃុំសង្កាត់ ទទួលបានប័ណ្ណសរសើរ និងថវិកា៦៥ម៉ឺនរៀល (រួមគ្នាទាំងរដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាល)
*ថវិកាសរុបចំនួន ៨៩.៨៥០.០០០រៀល ៕

អត្ថបទទាក់ទង