រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំចង្អៀតស្តីពីការដាក់ចេញនូវវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩

  • 846
  • ដោយ savuth

នៅសាលប្រជុំសាលាខេត្តកំពត នាថ្ងៃចន្ទ ៨កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំចង្អៀតស្តីពីការដាក់ចេញនូវវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ដោយមានការចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរជំនាញពាក់ព័ន្ធ អភិបាលក្រុង ស្រុក និងមន្ត្រីជំនាញ។

ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍ថា÷ មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងរដ្ឋបាលក្រុង ស្រុក ត្រូវអនុវត្តនូវការណែនាំ លិខិតបទដ្ឋាននានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀត ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ សំដៅការពារអាយុជីវិតប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា នូវវិធានការ ៣ការពារ(ពាក់ម៉ាសនៅគ្រប់ទីសាធារណៈ លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពីមួយម៉ែត្រកន្លះឡើងទៅ) និង ៣កុំ(កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ កុំប៉ះពាល់គ្នា)៕

អត្ថបទទាក់ទង