រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំខ្លឹមសារ ដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មការរៀបចំ និងដាក់ឲ្យដំណើរការរដ្ឋបាលក្រុងបូកគោ ខេត្តកំពត

  • 579
  • ដោយ savuth

នៅរសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំខ្លឹមសារ ដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មការរៀបចំ និងដាក់ឲ្យដំណើរការរដ្ឋបាលក្រុងបូកគោ ខេត្តកំពត ដែលមានសមាសភាពចូលរួមសរុបចំនួន ១៩រូប ស្រី ៤រូប ដែលមាន អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ស្នងការរងនគរបាលខេត្ត មន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត អភិបាលស្រុកទឹកឈូ នាយក នាយករងទីចាត់ការសាលាខេត្ត មេឃុំកោះតូច មេឃុំបឹងទូក។

កិច្ចប្រជុំបានលើកឡើងពីចំណុចពាក់ព័ន្ធជាច្រើន ដូចជា
លក្ខណៈភូមិសាស្រ្តរបស់ក្រុងបូកគោ ការរៀបចំតំបន់គោលប្រើប្រាស់ដីធ្លី ការរៀបចំប្រព័ន្ធទឹក ភ្លើង ហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលក្រុង ទីតាំងជាក់លាក់នៃការរៀបចំអាគាររដ្ឋបាលក្រុង ការផ្ទេរកិច្ចការមួយចំនួនពីរដ្ឋបាលស្រុកទឹកឈូទៅឲ្យរដ្ឋបាលក្រុងបូកគោ និងការគិតគូពីការរៀបចំមន្ត្រីក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ការរៀបចំទីកន្លែងបំពេញការងារបណ្តោះអាសន្នរបស់រដ្ឋបាលក្រុង និងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។ល។

អង្គប្រជុំក៏បានឯកភាពក្នុងការបង្កើតអនុគណៈកម្មការថ្នាក់ខេត្តដើម្បីជួយដល់គណៈកម្មការអន្តរក្រសួងក្នុងការរៀបចំក្រុងបូកគោ។

អត្ថបទទាក់ទង