រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញដឹកនាំក្រុមការងារថ្នាក់ខេត្ត ចូលរួមកិច្ចប្រជុំគណៈកម្មការរៀបចំ និងដាក់ឲ្យដំណើរការរដ្ឋបាលក្រុងបូកគោ ខេត្តកំពត តាមរយៈអនឡាញ ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ

  • 954
  • ដោយ savuth

នៅព្រឹកថ្ងៃសុក្រ ៩រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំឯកឧត្តមអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលស្រុកទឹកឈូ និងអង្គភាពជំនាញ សរុបចំនួន១៨រូប ចូលរួមកិច្ចប្រជុំគណៈកម្មការរៀបចំ និងដាក់ឲ្យដំណើរការរដ្ឋបាលក្រុងបូកគោ ខេត្តកំពត ។

កិច្ចប្រជុំមានរបៀបវារៈ ចំនួន ០៦ ដែលក្នុងនោះមាន
១. ការរៀបចំរចនាសម្ព័ន្ធមន្រ្តីរាជការរដ្ឋបាលក្រុង និងអង្គភាពកងកម្លាំងទាំង៣ប្រភេទ របស់ក្រុងបូកគោ
២. ការកំណត់ទីតាំងជាក់លាក់របស់សាលាក្រុង
៣. ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការងារ ដែលត្រូវផ្ទេរពីរដ្ឋបាលស្រុកទឹកឈូ មករដ្ឋបាលក្រុងបូកគោ
៤. ការរៀបចំថវិកាប្រចាំឆ្នាំរបស់ក្រុង
៥. ការប្រកាសចូលកាន់មុខតំណែងរបស់ក្រុមប្រឹក្សាក្រុង និងគណៈអភិបាលក្រុង។

ក្នុងកិច្ចប្រជុំ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ជូន ឯកឧត្តម អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ឯកឧត្តម អភិបាលខេត្តកំពត និងឯកឧត្តម អគ្គនាយករងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នូវការងារសំខាន់ៗ ដូចជា ការរៀបចំស្នើសុំសមាសភាពគណៈអភិបាល សមាសភាពមន្រ្តីរាជការតាមរចនាសម្ព័ន្ធរដ្ឋបាលក្រុង កងកម្លាំងទាំងបី រៀបចំប្លង់គោលសម្រាប់អាគាររដ្ឋបាលក្រុង និងកិច្ចការសំខាន់ៗមួយចំនួនទៀត ដែលត្រូវត្រៀមសម្រាប់ពិធីប្រកាសដាក់ឲ្យដំណើរការរដ្ឋបាលក្រុងបូកគោ និងការចូលបំពេញការងាររបស់រដ្ឋបាលក្រុង។

អត្ថបទទាក់ទង