ព្រឹកថ្ងៃ ព្រហស្បតិ៏ ១កើត ខែបឋមាណឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីគណៈអភិបាលខេត្តដឹកនាំដោយ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្តម លោក លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត កងកម្លាំងទាំងបីប្រភេទ ដោយឡែមប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ចូលរួមកិច្ចប្រជុំតាមរយៈ online zoom cloud meeting ។
កិច្ចប្រជុំនាព្រឹកនេះដើម្បីពិនិត្យ និងអនុម័តទៅលើ៖
១- របៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២៥របស់ក្រុមប្រឹក្សាខេត្ត
២- កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្ត
៣- របាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ដ
៤- បញ្ជីគម្រោងវិនិយោគជាអទិភាព ដែលគ្រោងប្រើប្រាស់ថវិកាខេត្តសម្រាប់កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ( ឆ្នាំ២០២២-២០២៤ )
៥- ការធ្វើផែនការក្របខ័ណ្ឌមន្ត្រី ប្រចាំឆ្នាំ ២០២២
៦- សេចក្តីផ្សេងៗ