រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត

  • 715
  • ដោយ savuth

ព្រឹក.ថ្ងៃសុក្រ ១៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ នៅសាលសន្និសិទបូកគោ សាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត។

ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងទាំង កងកម្លាំងឈរជើងនៅភូមិសាស្ត្រនៅខេត្តកំពត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក នាយកទីចាត់ការចំណុះសាលាខេត្ត និងប្រធានស្នាក់ការច្រកត្រួតពិនិត្យទ្វារទាំង៤។

ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍ថា កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តចូលរួមយ៉ាងសកម្ម អនុវត្តនូវលិខិតបទគតិយុត្តិ និងសេចក្តីណែនាំរបស់រាជរដ្ឋភិបាល ពិសេសអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងដោះសា្រយរាល់សំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីរក្សាបានបរិយាកាសសុខសន្តិភាព សុវត្ថិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម និងភាពសុខដុមរមនានៅគ្រប់មូលដ្ឋាន សំរាប់ត្រៀមការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខឲ្យមានលក្ខណៈល្អប្រសើរ។

ជាមួយនេះផងដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានក្រើនរំលឹក ដល់អភិបាលក្រុង ស្រុក និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងអនុវត្តឲ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់នូវវិធានការ ទប់ស្កាត់ និងបង្ក្រាប បទល្មើសព្រៃឈើ បទល្មើសនេសាទគ្រប់ប្រភេទ បទល្មើសជួញដូរគ្រឿងញៀន និងបទល្មើសនានា ពិសេសគ្រប់គ្រង និងត្រួតពិនិត្យការចេញចូលឆ្លងកាត់ព្រំដែន ដោយខុសច្បាប់ ហើយត្រូវបន្តអប់រំ ណែនាំ និងផ្សព្វផ្សាយដល់សាធារណជន និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបង្កើនការប្រុងប្រយ័ត្នការពារខ្លួនឲ្យស្របតាមវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕

អត្ថបទទាក់ទង