រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ប្រគេនទេយ្យវត្ថុ និងទៀនព្រះវស្សាដល់ព្រះសង្ឃចំនួន៩វត្ត នៅវត្តជុំគ្រៀល ស្រុកទឹកឈូ

  • 716
  • ដោយ savuth

រសៀលថ្ងៃព្រហស្បតិ៍ ១៣ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និងលោកជំទាវ រួមជាមួយឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជអជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត បងប្អូនប្រជាពលរដ្ឋ នាំយកនូវទេយ្យវត្ថុ និងទៀនព្រះវស្សា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៩វត្ត នៅវត្តជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតី​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា។ ទេយ្យវត្ថុ និងបច្ច័យ​ ប្រគេនដល់វត្តចំនួន​០៩វត្ត ក្នុងខេត្តកំពត​ ក្នុងនោះមួយវត្តទទួលបាន:​
-ទៀនវស្សា​ ១គូរ
-អង្ករ​ ៥០គីឡូ​ក្រាម​
-ស្កសរ​ ៥០គីឡូ​ក្រាម​
-អំបិល​ ៥០គីឡូក្រាម
-ទឹកសុទ្ធ​ ០២កេះ
-មី​ ០២កេះ
-បច្ច័យ​ ៥០ម៉ឺនរៀល ស្មើនឹង៤,៥០០,០០០រៀល។

ដោយឡែក ពុទ្ធ​បរិស័ទ​ចូលរួមបច្ច័យចំនួន​ ៣​,៦៤០​,០០០រៀល​ និង​ថ្នាក់ដឹកនាំខេត្តចំនួន១,០០០,០០០រៀល សរុប​ ៤​,៦៤០​,០០០រៀល​។

អត្ថបទទាក់ទង