ព្រឹកថ្ងៃអង្គារ ៩កេីត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នៅសាលាខេត្តកំពត ឯកឧត្ដម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាអនុប្រធានគណៈកម្មាធិការជាតិCAMSOC បានដឹកនាំថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ចូលរួមសន្និបាតបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២១ និងលេីកទិសដៅបន្ត របស់គណៈកម្មការជាតិ រៀបចំការប្រកួតកីឡាអាស៉ីអាគ្នេយ៍លេីកទី៣២ ឆ្នាំ២០២៣ និងបេីកយុទ្ធនាការអប់រំសង្គម នៃSEA Game-ASEAN Para Game 2023 ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC តាមប្រព័ន្ធបច្ចេកវិទ្យា Zoom។