នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ចាន់ ថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងលោក លោកស្រីអភិបាលក្រុង ស្រុកទាំង៩ បានទទួលផ្លែមៀនខ្មែរចំនួន ៥តោន ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានក្រុមការងាររបស់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជានាយករងខុទ្ទកាល័យសម្តេចតេជោ បានដឹកជញ្ជូនយកមកប្រគល់ជូន រដ្ឋបាលខេត្តកំពតដើម្បីបែងចែកជូនដល់ ក្រុង ស្រុក ក្រុមគ្រូពេទ្យ កងកម្លាំង មន្ត្រីជួរមុខ កំពុងបំពេញបេសកកម្មប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ ក្នុងខេត្តកំពត។
ឯកឧត្តម ចាន់ ថា បានពាំនាំនូវប្រសាសន៍គោរពថ្លែងអំណរគុណរបស់ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ក្នុងនាមតំណាងអោយក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ខ្ពស់ អំពីជីវភាពរស់នៅក៏ដូចជាសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ និងមន្រ្តីរាជការជួរមុខកំពុងបំពេញបេសកកម្មនៅទូទាំងខេត្តកំពត ជាពិសេសនាថ្ងៃនេះ សម្ដេចទាំងទ្វេរ បានផ្ដល់នូវអំណោយមៀនដ៏ឆ្ងាញ់ពិសារចំនួន៥តោន ដល់រដ្ឋបាលខេត្តកំពតផងដែរ ព្រមទាំងប្រសិទ្ធពរជ័យជូនសម្តេចទាំងទ្វេមានសុខភាព ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីដឹកនាំនាវាកម្ពុជារីកចម្រើនរុងរឿងបន្ថែមទៀត។
តាមការណែនាំរបស់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ធ្វើការបែងចែកផ្លែមៀន និងតាង៉ែនជូនដល់៖
-ស្នងការនគរបាលខេត្តចំនួន ៦០០គ.ក
-បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ៤០០គ.ក
-តំបន់ប្រតិបត្តិការសឹករងខេត្ត ៤០០គ.ក
-ក្រុង ស្រុកទាំង៩ ក្នុងមួយក្រុង ស្រុក ៤០០គ.ក សរុប ៣,៦០០គ.ក