រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តមជាវ តាយ អភិបាលខេត្ត អញ្ជើញចូលរួម ជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាលចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋនៅមន្ទីរពេទ្យបង្អែកខេត្តកំពត

  • 667
  • ដោយ savuth

ថ្ងៃអង្គារ​ ៨រោច​ ខែស្រាពណ៍​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស​២៥៦៥​ ត្រូវនឹងថ្ងៃទី​៣១ ខែសីហា ឆ្នាំ ២០២១ ឯកឧត្តមជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពកងកម្លាំងសមត្ថកិច្ចក្នុងខេត្តកំពត បានអញ្ជើញ ចូលរួម ឯកឧត្ដម​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្រ្តីក្រសួងសុខាភិបាល​ ពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋនៅមន្ទីរពេទ្យបង្អែកខេត្តកំពត ។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ជាវ តាយ អភិបាលខេត្ត​ និងឯកឧត្តម​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្រ្តីក្រសួងសុខាភិបាល​ បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់អស់កម្លាំងកាយចិត្ត ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋទូទៅកន្លងមក ដោយទទួលបានលទ្ធផលល្អប្រសើរសម្រាប់ខេត្តកំពត។ ពិសេសបន្តចាក់ជូនដល់កុមារ​ ចាប់ពីអាយុ​ ១២ឆ្នាំ​ ដល់​ ១៨​ ឆ្នាំ​ និងប្រជាពលរដ្ឋទូទៅ ដោយមិនគិតការនឿយហត់ សំដៅរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ១៩។

ឯកឧត្តមបានបញ្ជាក់ថា ជានិច្ចកាលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចទាំងទ្វេតែងតែ គិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅព្រមទាំងសុខមាលភាព អាយុជីវិតប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ពិសេសក្នុងបរិបទកូវីដ១៩ ដ៏សែនលំបាកនេះ ក្រៅពីការដាក់ចេញនូវ វិធានការ ចំណាត់ការ បទបញ្ជាក៏ដូចជាសាចរណែនាំជាច្រើន ដើម្បីបង្កាទប់ស្កា់ត់ការឆ្លងរីករាលដាល់ជងឺកូវីដ-១៩។ សម្តេចតេជោបានខិតខំប្រើអស់លទ្ធភាព គ្រប់មធ្យោបាយ ដើម្បីស្វែងរកវ៉ាក់សាំងមកចាក់ជូនដល់ប្រជាពលរដ្ឋតាមគោលការណ៍ស្ម័គ្រចិត្តឲ្យបានគ្រប់គ្នាពិសេសក្នុងពេលនេះបន្តការចាក់ជូនដល់កុមារនិងយុវវ័យ និងប្រជាពលរដ្ឋទូទៅដើម្បីកាត់ផ្ដាច់នូវការចម្លងកូវីដ-១៩ ចូលក្នុងសហគមន៍ នៅក្នុងគោលដៅទៅមុខនឹងបើកសាលារៀនជូនដល់កុមារនិងយុវវ័យឲ្យបានចូលរៀនឡើងវិញទាំងអស់គ្នាផងដែរ។

ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវ ដល់ពលរដ្ឋទូទៅ ពិសេសឪពុក ម្ដាយ អាណាព្យាបាល សូមបញ្ជូន កុមារ និងយុវវ័យទាំងអស់ មកទទួលឲ្យបានគ្រប់គ្នាទាំងអស់។ ប៉ុន្តែបើទោះបីទទួលបានការចាក់វ៉ាក់សាំងហើយក្ដី ក៏សូមឲ្យបន្តអនុវត្តតាមវិធានសុខាភិបាល ពិសេស ៣ការពារ និង៣កុំ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែន ឲ្យបានខ្ជាប់ខ្ជួនដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ នៅតាមសហគមន៍ឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

អត្ថបទទាក់ទង