រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

រដ្ឋបាលខេត្តកំពតបើកកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែសីហា ឆ្នាំ២០២១

  • 652
  • ដោយ savuth

ព្រឹកថ្ងៃ ពុធ ៩រោច ខែ ស្រាពណ៍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០១ ខែ កញ្ញា ធ្ឆ្នាំ២០២១ នៅសាលប្រជុំទុរេនសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំ ខែសីហា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកំលាំងទាំងបីប្រភេទ លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត ដោយឡែកលោក លោកស្រីប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក ចូលរួមកិច្ចប្រជុំតាមរយៈ អនឡាញ (Online zoom Cloud meeting )។

កិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើ៖
១-សេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ។
២-គម្រោងផែនការថវិកាឆ្នាំ២០២២ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត។
៣-ប្រកាសសេចក្តីសម្រេចគណៈកម្មការ និងអនុគណៈកម្មការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។
៤-របាយការណ៍អំពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងវឌ្ឍនភាពប្រជាជនដែលមិនទាន់ទទួលការចាក់វ៉ាក់សាំង ។
៥-សេចក្តីព្រាង សេចក្តីសម្រេចស្តីពីការកែសម្រួល និងរៀបចំឡើងវិញនូវសមាសភាពគណៈកម្មាធិការលទ្ធកម្មរបស់ក្រុមប្រឹក្សាខេត្ត ។
៦-សេចក្តីព្រាង សេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ។

អត្ថបទទាក់ទង