រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតទទួលអំណោយសប្បុរសធម៌ពី ម៉ូលី រីសត

  • 720
  • ដោយ savuth

ថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញទទួលអំណោយសប្បុរសធម៌ពីតំណាង ម៉ូលី រីសត នូវម៉ាស់៨កេះ ស្មើ២០,០០០ម៉ាស់ ជូនដល់រដ្ឋបាលខេត្តកំពត ដើម្បីចូលរួមក្នុងការងារមនុស្សធម៌ ក៏ដូចជាក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ម្ចាស់រី ម៉ូលីរីសត ដែលបានផ្តល់នូវអំណោយសប្បុរសធម៌ នាពេលនេះ។ ហើយនេះគឺជាកាយវិការដ៏ល្អប្រពៃមួយ ក្នុងនាមខ្មែរជួយខ្មែរ ពេលដែលប្រទេសជាតិយើងកំពុងតែជួបប្រទះនិងជំងឺកូវីដ-១៩ ហើយសព្វថ្ងៃរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការជួយដល់ជនរងគ្រោះ ងាយរងគ្រោះ និងរងផលប៉ះពាល់ពីជំងឺដ៏កាចសាហាវមួយនេះ។ ឯកឧត្តមនឹងផ្តល់ជូនដល់រដ្ឋបាលក្រុង ស្រុក ឃុំសង្កាត់ ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ១៩នៅមូលដ្ឋានផ្ទាល់។

អត្ថបទទាក់ទង