ព្រឹកថ្ងៃព្រហស្បតិ៍ ១០កេីត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ២០២១ ឯកឧត្ដម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំស្តីពីការដោះដូរតារាងបាល់បោះ ជាមួយនិងពហុកីឡដ្ឋានថ្មីដែលសាងសង់ដោយក្រុមហ៊ុន VSR ដែលមានការអញ្ចេីញចូលរួម ពីគណ:អភិបាលខេត្ត នាយករដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលស្រុកទឹកឈូ អភិបាលក្រុងបូកគោ អភិបាលក្រុងកំពត ទីចាត់ការហិរញ្ញវត្ថុ ទីចាត់ការអន្តរវិស័យ ចៅសង្កាត់ក្រាំងអំពិល និងចៅសង្កាត់បឹងទូក។