រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

  • 446
  • ដោយ savuth

ព្រឹកថ្ងៃអង្គារ ១៥កើត​ ខែភទ្របទ​ ឆ្នាំ​ឆ្លូវ​ ត្រីស័ក​ ព.ស​ ២៥៦៥​ ត្រូវនឹងថ្ងៃទី​ ២១ ខែកញ្ញា​ ឆ្នាំ​២០២១​ ឯកឧត្ដមអភិបាលខេត្ត ឯកឧត្ដម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំ ឯកឧត្តមអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ចូលរួមកិច្ចប្រជុំបូកសរុប លទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមរយៈប្រព័ន្ធ វីដេអូពីចម្ងាយ (ZOOM)។

អត្ថបទទាក់ទង