រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ទទួលអំណោយសប្បុរសជនពីក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ (ខេមបូឌា) ឯ.កដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

  • 535
  • ដោយ savuth

ថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នៅសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានទទួលអំណោយសប្បុរសធម៌ពីក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ (ខេមបូឌា) ឯ.ក (foodpanda) ក្នុងគោលដៅចូលរួមចំណែកជាមួយរដ្ឋបាលខេត្តក្នុងយុទ្ធនាការ ប្រយុទ្ធ និងបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងខេត្តកំពត ។

អំណោយសម្ភារៈប្រើប្រាស់ទាំងនោះរួមមានម៉ាស់ចំនួន ២០០ប្រអប់ស្មើនឹង ១០.០០០សន្លឹក, អាល់កុល ៥កាន ស្មើនឹង១៥០លីត្រ, ទឹកបរិសុទ្ធ ចំនួន៤០កេស រួមនឹងឆ័ត្រធំចំនួន១០, កាបូបស្ពាយចំនួន ៥០ កាបូប, សៀវភៅសរសេរ ១២០ ក្បាល , ដប ទឹក foodpanda ១០ ដប និងអាវយឺត ៣០ អាវ ។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានថ្លែងអំណរគុណ កោតសរសើរចំពោះសប្បុរសជនជាម្ចាស់ អំណោយ នៃក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ (ខេមបូឌា) ឯ.ក (foodpanda) ដែលបានចូលរួមចំណែកជាមួយរដ្ឋបាលខេត្តកំពត ក្នុងស្មារតី និងកាយវិការមនុស្សធម៌ ក៏ដូចជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវិធានការចំណាត់ការក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព អាយុជីវិតរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចសង្គម នៅក្នុងទូទាំងប្រទេស។

ឯកឧត្តមអភិបាលខេត្តក៏បានចាត់ទុកអំណោយ សប្បុរសជនបានផ្ដល់ជូនរដ្ឋបាលខេត្តពេលនេះ គឺជាតម្រូវការចាំបាច់សំខាន់សម្រាប់យកទៅចាត់ចែងដល់មន្ទីរពេទ្យ និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ក្នុងខេត្តបានប្រើប្រាស់ក៏ដូចជា ការជួយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងផលប៉ះពាល់នៃជំងឺកូវីដ-១៩។

អត្ថបទទាក់ទង