រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត ចូលរួមកិច្ចប្រជុំណែនាំអនុវត្ត អនុក្រឹត្យលេខ១២៤ អនក្រ. បក ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការបង្កើតប្រព័ន្ធស្បៀងបម្រុងកម្ពុជា

  • 499
  • ដោយ savuth

ព្រឹកថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នៅសាលាខេត្តកំពត លោក អុឹង ឆាយ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត ដឹកនាំលោកស្នងការរង លោកមេបញ្ជាការរងកងកម្លាំងទាំងបីប្រភេទ លោកប្រធានមន្ទីរ ទីចាត់ការ អង្គភាពពាក់ព័ន្ធចំណុះសាលាខេត្ត លោក លោកស្រីអភិបាល អភិបាលរង ក្រុង ស្រុក លោកមេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ ចូលរួមកិច្ចប្រជុំណែនាំអនុវត្ត អនុក្រឹត្យលេខ១២៤ អនក្រ. បក ស្តីពីការបង្កើតប្រព័ន្ធស្បៀងបម្រុងកម្ពុជា ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត វង់ សណ្តាប់ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រព័ន្ធស្បៀងបម្រុងកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ Zoom។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិត និងចក្ខុវិស័យច្បាស់លាស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានយកចិត្តទុកដាក់ និងរៀបចំឲ្យមានច្បាប់គ្រប់គ្រងគ្រោះមហន្តរាយ លិខិតបទដ្ឋាននានា ដើម្បីគ្រប់គ្រងទៅលើការងារគ្រោះមហន្តរាយក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនអោយប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយមិនមានការយកចិត្តទុកដាក់ និងជួយសង្គ្រោះពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ឡើយ។ ជាពិសេសក្នុងពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំបង្កើតនូវអនុក្រឹត្យលេខ១២៤ អនក្រ. បក ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការបង្កើតប្រព័ន្ធស្បៀងបម្រុងកម្ពុជា ក្នុងគោលបំណងដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះមហន្តរាយ ឬគ្រោះអាសន្ននានាឲ្យទាន់ពេលវេលា។

អត្ថបទទាក់ទង