រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណ​អភិបាលខេត្ត​កំពត​ចុះសំណេះសំណាល​សាកសួរ​សុខទុក្ខ​ និង​ផ្ដល់​អំណោយ​មនុស្ស​ធម៌​ជូន​ដល់គ្រួសារ​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន​៧៤​ ខ្នង​ផ្ទះ​ នៅស្រុកបន្ទាយមាស

  • 472
  • ដោយ savuth

នារសៀល​ថ្ងៃ​សុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា​ ឆ្នាំ​២០២១ ឯកឧត្តម​ ជឹង​ ផល្លា​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​​​ និង ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណ​អភិបាលខេត្ត​កំពត​ បាន​អញ្ជើ​ញ​ សំណេះសំណាល​សាកសួរ​សុខទុក្ខ​ និង​ផ្ដល់​អំណោយ​មនុស្ស​ធម៌​ជូន​ដល់គ្រួសារ​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន​៧៤​ ខ្នង​ផ្ទះ​ នៅស្រុក​បន្ទាយ​មាស​។

ពិធី​នេះ​​ប្រព្រឹត្ត​ទៅ​ក្នុង​បរិវេណ​វត្ត​ពោធិ៍ធំ​ភ្នំ​ល្ងៀង​ ដោយ​មាន​ការ​ចូល​រួម​ពី​ អភិបាល​រង​ខេត្ត​ លោក​ លោក​ស្រី​ សមាជិក​ សមាជិកា​ គណៈ​កម្មាធិការ​សារខា​ មន្ត្រី​សាលា​ស្រុក​ អជ្ញាធរ​ភូមិ​ ឃុំ​ ទីប្រឹក្សា​យុវជន​ យុវជន​កាកបាទក្រហម​កម្ពុជា​ អ្នក​ស្ម័គ្រចិត្ត​ ក្រុម​ប្រតិបត្តិ​សារខា​ និង​ប្រជាពលរដ្ឋ​ជា​ច្រើន​ទៀត​។

អំណោយ​ផ្ដល់​ជូន​គ្រួសាររងគ្រោះ ក្នុងមួយគ្រួសារទទួលបាន៖
-អង្ករ​២៥​ គីឡូក្រាម​ សរុប ១.៨៥០ គ.ក
-មី​ ចំនួន០១​កេស​ សរុប ៧៤កេះ
-ត្រី​ខ​ កំប៉ុង​ ចំនួន​០១​ យួរ​ សរុប ៧៤ យួរ
-ទឹក​ត្រី​០១​យួរ​ សរុប ៧៤ យួរ
-ម៉ាស់​ក្រណាត់​ ចំនួន​១០​ ម៉ាស់​ សរុប ៧៤០ម៉ាស់
-និង​តង់​ចំនួន​១​ សរុប៧៤តង់
-គ្រួសារប៉ះពាល់ធ្ងន់ធ្ងរចំនួន១១គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ២០ម៉ឺន សរុប២.២០០.០០០
-គ្រួសារប៉ះពាល់មធ្យមចំនួន១៧គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ១០ម៉ឺនរៀល សរុបថវិកា១.៧០០.០០០
-គ្រួសារប៉ះពាល់ស្រាលចំនួន៤៦គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៥ម៉ឺនរៀល សរុបថវិកា ២.៣០០.០០០
-ទីប្រឹក្សាយុវជន កាកបាទក្រហម ចំនួន០១ នាក់ ឧបត្ថម្ភ ២ម៉ឺនរៀល
-យុវជនកាកបាទក្រហមចំនួន០៤ នាក់ ក្នុងម្នាក់ៗ ឧបត្ថម្ភ ២ម៉ឺនរៀល
-អ្នកស្ម័គ្រចិត្តកាកបាទក្រហមចំនួន០៤ នាក់ ក្នុងម្នាក់ៗ ឧបត្ថម្ភ២ម៉ឺនរៀល
-នគរបាលចំនួន ១០នាក់ ក្នុងម្នាក់ៗ ឧបត្ថម្ភ ២ម៉ឺនរៀល
-អាវុធហត្ថ ០៥ នាក់ ក្នុងម្នាក់ៗ ឧបត្ថម្ភ ២ម៉ឺនរៀល
-ប្រជាការពារចំនួន១០នាក់ ក្នុងម្នាក់ៗ ឧបត្ថម្ភ ២ម៉ឺនរៀល

សរុបចំនួន៖ ៦.៧៨០.០០០រៀល

អត្ថបទទាក់ទង