នាថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញសម្របសម្រួល ដោះស្រាយបញ្ហាប្រឈម របស់ពលរដ្ឋក្នុងវេទិកាសាលាខេត្តកំពត និងទទួលស្ដាប់ពាក្យបណ្តឹងរបស់ពលរដ្ឋដេីម្បីលេីកយកមកដោះស្រាយពេលក្រោយ ព្រោះពលរដ្ឋមកភាគច្រើនមានតែម្ខាង។
នៅថ្ងៃដដែលនោះឯកឧត្ដម ក៏បានផ្ដល់ ស្បៀងជូន ដល់លោកតា លោកយាយ ជនពិការភាព ស្រ្តីមានផ្ទៃពោះ ដែលមានជីវភាពក្រីក្រ ចំនួន១៦០នាក់ ដោយក្នុងមួយនាក់ទទួលបានអង្ករ១០គីឡូក្រាម មី១កេស និងទឹកត្រីទឹកស៊ីអ៊ីវ១យួរផងដែរ៕