រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពត​ បាន​បន្ត​ទទួល​ពាក្យ​បណ្ដឹង​ និង​ជួយ​សម្របសម្រួល​ ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ជូន​ពលរដ្ឋ

  • 630
  • ដោយ savuth

នាព្រឹក​ថ្ងៃ​សុក្រ ទី​២៩​ ខែ​តុលា​ ឆ្នាំ​២០២១​ ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពត​ បាន​បន្ត​ទទួល​ពាក្យ​បណ្ដឹង​ និង​ជួយ​សម្របសម្រួល​ ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ជូន​ពលរដ្ឋ​ ដែល​មក​ពី​បណ្តា​ស្រុក​ក្រុង​ក្នុង​ខេត្ត​កំពត​។

បន្ទាប់​មក​ឯកឧត្តម​ ក៏​បាន​ជួប​សំណេះសំណាល​ជាមួយ​ សប្បុរសជន​ដែល​បាន​ ចូលរួម​ផ្ដល់​ស្បៀង​ជូន​រដ្ឋបាល​ខេត្ត​ សម្រាប់​ប្រេីប្រាស់​ ចែក​ជូន​ប្រជាពលរដ្ឋ​ ដែល​មាន​ជីវភាព​ខ្វះខាត​ ក្នុង​កំឡុង​ពេល​នៃ​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​ ។

ក្នុង​នោះ​ ឯកឧត្តម​ ជួន​ សុវណ្ណ​ និង​លោក​ជំទាវ​ បាន​ផ្ដល់​នូវ​ អង្ករ​ ចំនួន​២៥​ តោន​ មី​ជាតិ​ ចំនួន​២០០​កេស​ និង​ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ ចំនួន​២០០​យួរ​ ។

លោក​ សោម​ សុខរ៉ាឌី​ និង​ភរិយា​ បាន​ផ្ដល់​អង្ករ​ ចំនួន​៣០​ តោន​ មី​យេីង​ ចំនួន​ ៥០០​កេស​ និង​ទឹក​ត្រី​ ទឹក​ស៊ីអ៊ីវ​ ចំនួន​២០០​យួរ​ ៕

អត្ថបទទាក់ទង