រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្ដម​ ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតបាន​បន្ត​អញ្ញើញ​ជា​អធិបតីភាព​ក្នុង​ ពិធី​ប្រារព្ធទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ១​ធ្នូ​ ២០២១​ ក្រោម​ប្រធានបទ​ “​ បញ្ចប់​វិសមភាព​ បញ្ចប់​អេដស៍​ បញ្ចប់​ជំងឺ​រាតត្បាត​ជា​សកលនៅស្រុកអង្គរជ័យ

  • 408
  • ដោយ savuth

បន្ទាប់ពីសំណេះសំណាល​សាកសួរ​សុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌របស់ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត​ ជូនលោកតា លោកយាយ ជនពិការ ស្ត្រីជួបកង្វះខាតស្បៀង​ ចំនួន​១០៤​ គ្រួសារ​នៅស្រុកបន្ទាយរួចមក នាថ្ងៃ​ដដែល​នោះ​ ឯកឧត្ដម​ ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតបាន​បន្ត​អញ្ញើញ​ជា​អធិបតីភាព​ក្នុង​ ពិធី​ប្រារព្ធទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ១​ធ្នូ​ ២០២១​ ក្រោម​ប្រធានបទ​ "​ បញ្ចប់​វិសមភាព​ បញ្ចប់​អេដស៍​ បញ្ចប់​ជំងឺ​រាតត្បាត​ជា​សកល​ ដែល​ធ្វើ​ឡើង​នៅ​សាលា​ស្រុក​អង្គរ​ជ័យ​ និង​បាន​ផ្ដល់​នៅ​ស្បៀង​និង​ថវិកា​ដល់​អ្នក​កេីត​ជំងឺ​អេដស៍​ ចំនួន​ ១២៥​ គ្រួសារ​ ដែល​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ​ ឃីត​១​ កញ្ចប់​ ត្រី​ខ​កំប៉ុង​១​ យួរ​ ម៉ាស់​១​កញ្ចប់​ និងថវិកា ៥​ម៉ឺនរៀល៕

អត្ថបទទាក់ទង