នាព្រឹកថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សេង សិរីបុត្រ អភិបាលរងនៃគណៈអភិបាលខេត្ត ឯកឧត្តម នៃ គង់ អភិបាលរងនៃគណៈអភិបាលខេត្តកំពត បានដឹកនាំមន្ទីរ អង្គភាពជំនាញ អាជ្ញាធរ ឃុំជុំគ្រៀល អាជ្ញាធរស្រុកទឹកឈូ និងទីចាត់ការជំនាញចំណុះសាលាខេត្ត ដើម្បីពិនិត្យរៀបចំចុះរុះរើរបងសំណង់ដែលសង់រំលោភបំពានដីចំណីព្រែក ស្ថិតនៅឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត៕