រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ចុះដោះស្រាយករណីទំនាស់លើដីស្រ័យផល និងដីកម្មសិទ្ធ របស់ពលរដ្ឋចំនួនពីរគ្រួសារស្ថិតក្នុងភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូក

  • 480
  • ដោយ savuth

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះបានចុះដោះស្រាយករណីទំនាស់លើដីស្រ័យផល និងដីកម្មសិទ្ធ របស់ពលរដ្ឋចំនួនពីរគ្រួសារស្ថិតក្នុងភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូក ខេត្តកំពត ។ ការស្វះស្វែងរកដំណោះស្រាយរបស់ឯកឧត្តមលើជម្លាះរបស់ប្រជាពលរដ្ឋនេះ នាំឱ្យមានការកោតសសើរ និងស្ងប់ស្ងែងខ្លាំងចំពោះទឹកចិត្តរបស់ឯកឧត្តមអភិបាលខេត្ត។

ឯកឧត្តម ម៉ៅ ធនិន បានអនុញ្ញាតឱ្យម្ចាស់ដីពីមុន ទាំងពីរគ្រួសារនិង មេឃុំ មេភូមិ ដែលបានដឹងឮប្រវត្តិដីធ្លីនៅតំបន់នោះ ឡើងបញ្ចាក់ម្ដង់ម្នាក់ៗ ហើយបានអនុញ្ញាតឱ្យភាគីជម្លាះទាំងសងខាងឡើងបង្ហាញនូវសំណូមពរផងដែរ។ បន្ទាប់ពីបានសម្របសម្រួលគ្នារួចមក ភាគីទាំងពីរក៏បានឯកភាពបញ្ចាប់ទំនាស់ទំាងស្រុងផងដែរ ដោយភាគីឈ្មោះ សុខ វិជ្ជរ៉ាយុទ្ធ ព្រមប្រគល់ដីចំណែកដីកម្មសិទ្ធចំនួន ៧ ម៉ែត្រគិតពីខឿនរបងខាងក្រៅផ្ទះ គីម ញ៉ក់ ជូនគាត់តាមការដោះស្រាយសម្របសម្រួល។ ហើយចំពោះភាគី គីម ញ៉ក់ បានឯកភាពប្រគល់ដីអាស្រ័យផលផ្នែកខាងត្បូងបន្ទាប់ពីលូបង្គន់ ជូនភាគីឈ្មោះ សុខ វិជ្ជរ៉ាយុទ្ធ ផងដែរ ។

អត្ថបទទាក់ទង