រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

រដ្ឋបាលខេត្តកំពត រៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៣៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត

  • 405
  • ដោយ savuth

រសៀលថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅសាលសន្និសិទបូកគោ សាលាខេត្តកំពត មានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៣៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត។

គណៈអភិបាលខេត្តដឹកនាំដោយ ឯកឧត្តម ចាន់ ថា អភិបាលរងខេត្ត តំណាងឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត តំណាងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោក លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានលេខាធិការដ្ឋានសាលាដំបូងខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្តកំពត។

កិច្ចប្រជុំនារសៀលនេះដើម្បីពិនិត្យ និងអនុ័តលើ៖
១. របៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៣៤ របស់ក្រុមប្រឹក្សាខេត្ត
២. កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៣ របស់ក្រុមប្រឹក្សាខេត្ត
៣. របាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
៤. របាយការណ៍បូកសរុបការអនុវត្តចំណូល ចំណាយថវិការបស់រដ្ឋបាលខេត្ត សម្រាប់ឆ្នាំ ២០២១
៥. បញ្ជីគម្រោងវិនិយោគ ជាអាទិភាពដែលគ្រោងប្រើប្រាស់ថវិកាខេត្ត សម្រាប់កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥)

អត្ថបទទាក់ទង